លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានចាត់អោយ លោក ឈួន យ៉ាដា នាយកប្រតិបត្តសាខា ដឹកនាំក្រុមប្រតិបត្តិសាខា អញ្ជើញ ចុះសួរសុខទុក្ខ ១.ឯកឧត្តម លី សារ៉េត អនុប្រធានគណៈកម្មាធិការសាខា កំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋានរបស់ឯកឧត្តម នៅរាជធានីភ្នំពេញ ២.លោកតា ក្រួច ប្រាជ្ញ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកស្រែអំបិល កំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល។
Share on FacebookShare on X (Twitter)Share on LinkedinCopy LinkLink is Copied!