ដោយមានការចាត់តាំងពីរដ្ឋបាលស្រុក លោក អាន ចាន់គង្គារ ប្រធានការិយាល័យផែនការ និងគាំទ្រឃុំសង្កាត់ បានចូលរួមជាមន្រ្តីបច្ចេកទេសខេត្ត ចូលរួមដេញថ្លៃគម្រោងអភិវឌ្ឍន៍ឆ្នាំ២០២៥ ឃុំថ្មស មាន៣គម្រោង៖
១, ជួសជុលផ្លូវក្រាលគ្រួសក្រហម១ខ្សែប្រវែង៦៨៦ម ទទឹង៦ម កម្រាស់៣០០ម.ម និងស្លាកសញ្ញាគម្រោង១កន្លែងស្ថិតនៅភូមិស្រែត្រាវ តម្លៃប៉ាន់ស្មាន ៣៩,៨១១,១៣៦៛ ដេញថ្លៃបានទៅក្រុមហ៊ុន លួន មុំ ក្នុងតម្លៃ ២១,៩៥២,០០០៛
២, សាងសង់ផ្លូវបេតុងអាមេ២ខ្សែប្រវែងសរុប៤១៩ម ខ្សែទី១ប្រវែង ២១៩ម ខ្សែទី២ប្រវែង២០០ម ទទឹង៥ម កម្រាស់១៥០ម.ម រួមទាំងស្លាកសញ្ញាគម្រោង១កន្លែង ស្ថិតនៅភូមិថ្មស តម្លៃប៉ាន់ស្មាន ៣១៦,៨៥៧,២៩៦៛ ដេញថ្លៃបានទៅលើក្រុមហ៊ុន សួនស៊ីលី
ក្នុងតម្លៃ ១៣៩,២៧៥,០០០៛
៣, សាងសង់អណ្ដូងខួងដាក់ម៉ូទ័រ១កន្លែង ស្ថិតនៅភូមិចំការលើ តម្លៃប៉ាន់ស្មាន ២៦,៨២៧,៥៣០៛ ដេញថ្លៃបានទៅលើក្រុមហ៊ុន លួន មុំ ក្នុងតម្លៃ ២២,០០០,០០០៛ ស្ថិតនៅសាលាឃុំថ្មស ។
ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ
================
ថ្ងៃអង្គារ ៤កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ម៉ោង៩:៣០នាទីព្រឹក









