/ / /

កញ្ញា ផាន់ សម្ផស្ស ប្រធានការិយាល័យ និងកញ្ញា ធិញ រចនា មន្ត្រីការិយាល័យសហការជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ត្រីកសិកម្មឃុំ បានចុះពិនិត្យ វាយតម្លៃជាក់ស្ដែងផ្ទៃដីស្រូវវស្សារបស់កសិករដែលជួបបញ្ហានៅភូមិកណ្ដោល ភូមិធ្នង់ និងភូមិតាំកន់ ស្រុកបូទុមសាគរ ខេត្តកោះកុង

កញ្ញា ផាន់ សម្ផស្ស ប្រធានការិយាល័យ និងកញ្ញា ធិញ រចនា មន្ត្រីការិយាល័យសហការជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ត្រីកសិកម្មឃុំ បានចុះពិនិត្យ វាយតម្លៃជាក់ស្ដែងផ្ទៃដីស្រូវវស្សារបស់កសិករដែលជួបបញ្ហានៅភូមិកណ្ដោល ភូមិធ្នង់ និងភូមិតាំកន់ ស្រុកបូទុមសាគរ ខេត្តកោះកុង។

ជាលទ្ធផលពិនិត្យឃើញថា៖ 
• ស្រែកសិករខ្វះសារធាតុចិញ្ចឹម 
• ពុលសារធាតុក្នុងដី ធ្វើអោយដីមានសមត្ថភាពអុកស៊ីតកម្មកម្រិតទាបជាមួយឫសស្រូវ
• មានលំហូរចូលសារធាតុអាស៊ីតមកពីចម្ការដំណាំកៅស៊ូខាងលើមកតាមប្រភពទឹកភ្លៀងហូរច្រោះ
• មានវត្តមានដង្កូវកាត់បំពង់ស្លឹក ដង្កូវមូរស្លឹក និងមានវត្តមានមេអំបៅនៅក្នុងស្រែ និងស្មៅតាមភ្លឺ 
  + បានណែនាំ
• អោយកសិករចុះពិនិត្យស្រែជាប្រចាំ (តាមដានវត្តមានមេអំបៅនៅក្នុងស្រែ)
• ឱ្យកសិករធ្វើការដាក់ជីបំប៉មបន្ថែម 
• ជីកកូនប្រឡាយតូច ឬចង្អូរទឹក ដើម្បីកុំអោយទឹកភ្លៀងហូរមកពីចម្ការដំណាំកៅស៊ូហូរចូលក្នុងស្រែ។

ថ្ងៃអង្គារ ១២រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទផ្សេងទៀត

  • មន្ទីររ៉ែ និងថាមពល/
    25/08/2026

    លោក ខ្លឹម យុនវិសិដ្ឋ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកោះកុង បានចូលរួមកិច្ចប្រជុំ និងផ្តល់បទសម្ភាសន៍ផ្ទាល់ ជាមួយគណៈប្រតិភូ នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន

  • ហេង គីមឆន/
    25/08/2026

    សេចក្តីជូនដំណឹង ស្តីពីការផ្តល់អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់បរិញ្ញាបត្រ ចំនួន ៥កន្លែង នៅសាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចខេត្តកោះកុង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

  • ហេង គីមឆន/
    24/08/2026

    លោកឧត្តមសេនីយ៍ត្រី ស៊ុន ឃៀម ស្នងការស្តីទី អញ្ជើញជាគណៈធិបតីក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែសីហា ឆ្នាំ២០២៦ និងផ្សព្វផ្សាយទិសដៅការងារអនុវត្តបន្តរបស់ស្នងការនគរបាលខេត្តកោះកុង

  • មន្ទីរធម្មការ និងសាសនា/
    24/08/2026

    លោក​ គង់​ ចន្ទថុល្ល​ ប្រធានមន្ទីរធម្មការនិងសាសនាខេត្តកោះកុង បានដឹកនាំលោកស្រី ផល ស្រស់ ចូលរួមពិធីផ្សព្វផ្សាយច្បាប់ស្តីពី មនុស្សធម៌អន្តរជាតិ និងបេសកកម្ម របស់គណៈកម្មាធិការ កាកបាទក្រហមអន្តរជាតិ(ICRC) និងកាកបាទក្រហមកម្ជុជា(កក្រក) ក្នុង ពេលមានជម្លោះប្រដាប់អាវុធ

  • ហេង គីមឆន/
    24/08/2026

    ទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា សហការជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានរៀបចំវគ្គផ្សព្វផ្សាយស្តីពី “ច្បាប់មនុស្សធម៌អន្តរជាតិ ក្នុងបរិការណ៍សកលលោកបច្ចុប្បន្ន និងបេសកកម្មរបស់គណៈកម្មាធិការអន្តរជាតិនៃ កាកបាទក្រហម (ICRC) និងកាកបាទក្រហមកម្ពុជា (CRC) ក្នុងពេលមានជម្លោះប្រដាប់អាវុធ” ជូនដល់កងកម្លាំងទាំងបីប្រភេទ និងមន្ទីរអង្គភាពជុំវិញខេត្តកោះកុង

  • មន្ទីរធម្មការ និងសាសនា/
    25/08/2026

    មន្ទីរធម្មការនិងសាសនាខេត្តកោះកុង​ បានអនុញ្ញាតឱ្យការិយាល័យពុទ្ធិកសិក្សានិងបណ្ណាល័យ​ រៀបចំវគ្គបណ្តុះបណ្តាលស្តីពីការប្រេីប្រាស់ឧបករណ៍ឌីជីថល​ និងAi សម្រាប់ជាជំនួយស្មារតីដល់ការបង្រៀន​ ដល់លោកគ្រូឧទ្ទេសាចារ្យ​ លោគ្រូ​ គ្រូក្របខ័ណ្ឌ​ និងគ្រូកិច្ចសន្យា