លោក នូ ង៉ុយ នាយផ្នែករដ្ឋបាលជលផលពាមក្រសោប បានចូលរួមកិច្ចប្រជុំត្រួតពិនិត្យទិន្នន័យល្បាតនៅទីវាលតាមរយៈការប្រើប្រាស់ឧបករណ៍ និងកម្មវិធីស្មាត និងវាយតម្លៃជ្រើសរើសអ្នកសាងសង់ស្ពានស្នាក់ការសហគមន៍នេសាទ សសរបោះការពារស្មៅសមុទ្រ និងសារាយសមុទ្រ សម្រាប់សហគមន៍នេសាទព្រែកខ្សាច់ និងសាងសង់ផែរ សម្រាប់សហគមន៍នេសាទជ្រោយប្រស់ ក្រោមអធិបតីភាពលោក កុយ ម៉ាក់គី ប្រធានធានគម្រោងអភិរក្សតំបន់ឆ្នេរ អង្គការសត្វព្រៃ និងរុក្ខជាតិ នៅផ្ទះលោកអនុប្រធានសហគមន៍នេសាទព្រែកខ្សាច់ មានអ្នកចូលរួមសរុបចំនួន ១៩នាក់ ស្រី ០២នាក់។
ថ្ងៃព្រហស្បតិ៍ ៩រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥
ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង



