លោក ហូង ចំរើន ប្រធានការិយាល័យនីតិកម្មកសិកម្ម បានចុះតាមដានត្រួតពិនិត្យដេប៉ូលក់ជី ថ្នាំកសិកម្ម ចំនួន ០៤ដេប៉ូ ក្នុងស្រុកបូទុមសាគរ ខេត្តកោះកុង។ ក្នុងប្រតិបត្តការយើងបានពិនិត្យបញ្ជិកា ស្លាកសញ្ញាព័ត៌មានភាសារខ្មែរ និងចំណុះ របស់ផលិតផល ហើយរកមិនឃើញបទល្មើសឡើយ។ បន្ថែមពីនេះយើងបានជំរុញឲ្យអាជីវករចំនួន ០២នាក់ឲ្យមកដាក់ពាក្យសុំចូលរួមវគ្គអប់រំវិជ្ជាជីវ:នៅអង្គភាពច្រកចេញចូលតែមួយខេត្តកោះកុង និងបានចែកជូនពាក្យស្នើសុំចូលរួមវគ្គចំនួន ០២ច្បាប់។
ថ្ងៃព្រហស្បតិ៍ ៩រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥
ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង




