កញ្ញា ផាន់ សម្ផស្ស ប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម បានដឹកនាំលោក សួន ណន មន្ត្រីជាប់កិច្ចសន្យាការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម ចុះពិនិត្យ និងតាមដានការងារបង្កបង្កើនផលស្រូវរដូវវស្សា របស់បងប្អូនប្រជាកសិករនៅមូលដ្ឋាន ដោយមានការចូលរួមពីមន្ត្រីកសិកម្មឃុំ ក្នុងស្រុកស្រែអំបិល និងស្រុកបូទុមសាគរ ខេត្តកោះកុង។
+ ពេលព្រឹក ស្រុកស្រែអំបិល ក្រុមការងារចុះជួបលោកមេឃុំដងពែង មេភូមិទាំង០៧ និងចុះតាមស្រែពិនិត្យមើលការងារដាំដុះស្រូវ ក្នុងភូមិដងពែង និងភូមិតាធង មានអ្នកចូលរួមសរុប ១៧នាក់ ស្រី ០២នាក់។
+ ពេលរសៀល ស្រុកបូទុមសាគរ ក្រុមការងារបានចុះជួបលោកមេឃុំកណ្ដោល មេភូមិទាំង០៥ និងចុះតាមស្រែពិនិត្យមើលការងារដាំដុះស្រូវក្នុងភូមិធ្នុង មានអ្នកចូលរួមសរុប ២០នាក់ ស្រី ០៤នាក់។
ថ្ងៃចន្ទ ៦រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥
ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង












