/ / /

លោក សេង ប៊ុណ្ណា នាយខណ្ឌរដ្ឋបាលជលផលកោះកុង បានដឹកនាំមន្ត្រីខណ្ឌរដ្ឋបាលជលផលកោះកុង ០១រូប ចូលរួមសម្របសម្រួលវគ្គបណ្តុះបណ្តាល ស្តីពីការអនុវត្តវិធីសាស្ត្រជាមូលដ្ឋានតាមដានគុណភាព និងជាតិពុលក្នុងទឹក (Biotoxin) នៅក្នុងកន្លែងនេសាទ និងទីតាំងសក្តានុពលសម្រាប់វារីវប្បកម្មមិនប្រើចំណីក្នុងសហគមន៍នេសាទតំបន់ឆ្នេរសមុទ្រថ្មស

លោក សេង ប៊ុណ្ណា នាយខណ្ឌរដ្ឋបាលជលផលកោះកុង បានដឹកនាំមន្ត្រីខណ្ឌរដ្ឋបាលជលផលកោះកុង ០១រូប ចូលរួមសម្របសម្រួលវគ្គបណ្តុះបណ្តាល ស្តីពីការអនុវត្តវិធីសាស្ត្រជាមូលដ្ឋានតាមដានគុណភាព និងជាតិពុលក្នុងទឹក (Biotoxin) នៅក្នុងកន្លែងនេសាទ និងទីតាំងសក្តានុពលសម្រាប់វារីវប្បកម្មមិនប្រើចំណីក្នុងសហគមន៍នេសាទតំបន់ឆ្នេរសមុទ្រថ្មស ដែលរៀបចំឡើងដោយមជ្ឍមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មសមុទ្រ នៃរដ្ឋបាលជលផល គាំទ្រដោយគម្រោង SCMF និងមានការចូលរួមលោក ហាំង លាភ អនុប្រធាននាយកដ្ឋានអភិវឌ្ឃន៍វារីវប្ប នៃរដ្ឋបាលជលផល ទីប្រឹក្សាគម្រោងប្រចាំខេត្តកោះកុង និងគណៈកម្មការសមាជិកសហគមន៍នេសាទសមុទ្រ សរចំនួន ១៧នាក់ ស្រី ០៤នាក់ នៅស្នាក់ការសហគមន៍នេសាទតំបន់ឆ្នេរសមុទ្រថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង។

ថ្ងៃព្រហស្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥

ប្រភព ៖​ មន្ទីរកសិកម្ម រុក្ខាប្រមញ់ និងនេសាទខេត្តកោះកុង

អត្ថបទផ្សេងទៀត

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    25/08/2026

    លោកស្រីឱសថការី ឌិត គឹមមាន ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្មាច់មានជ័យ បានបើកកិច្ចប្រជុំពង្រឹងការងារបច្ចេកទេសសុខាភិបាល នៅការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្មាច់មានជ័យ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦

  • មន្ទីររ៉ែ និងថាមពល/
    25/08/2026

    លោក ខ្លឹម យុនវិសិដ្ឋ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកោះកុង បានចូលរួមកិច្ចប្រជុំ និងផ្តល់បទសម្ភាសន៍ផ្ទាល់ ជាមួយគណៈប្រតិភូ នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន

  • ហេង គីមឆន/
    25/08/2026

    សេចក្តីជូនដំណឹង ស្តីពីការផ្តល់អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់បរិញ្ញាបត្រ ចំនួន ៥កន្លែង នៅសាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចខេត្តកោះកុង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

  • ហេង គីមឆន/
    24/08/2026

    លោកឧត្តមសេនីយ៍ត្រី ស៊ុន ឃៀម ស្នងការស្តីទី អញ្ជើញជាគណៈធិបតីក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែសីហា ឆ្នាំ២០២៦ និងផ្សព្វផ្សាយទិសដៅការងារអនុវត្តបន្តរបស់ស្នងការនគរបាលខេត្តកោះកុង

  • មន្ទីរធម្មការ និងសាសនា/
    24/08/2026

    លោក​ គង់​ ចន្ទថុល្ល​ ប្រធានមន្ទីរធម្មការនិងសាសនាខេត្តកោះកុង បានដឹកនាំលោកស្រី ផល ស្រស់ ចូលរួមពិធីផ្សព្វផ្សាយច្បាប់ស្តីពី មនុស្សធម៌អន្តរជាតិ និងបេសកកម្ម របស់គណៈកម្មាធិការ កាកបាទក្រហមអន្តរជាតិ(ICRC) និងកាកបាទក្រហមកម្ជុជា(កក្រក) ក្នុង ពេលមានជម្លោះប្រដាប់អាវុធ

  • ហេង គីមឆន/
    24/08/2026

    ទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា សហការជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានរៀបចំវគ្គផ្សព្វផ្សាយស្តីពី “ច្បាប់មនុស្សធម៌អន្តរជាតិ ក្នុងបរិការណ៍សកលលោកបច្ចុប្បន្ន និងបេសកកម្មរបស់គណៈកម្មាធិការអន្តរជាតិនៃ កាកបាទក្រហម (ICRC) និងកាកបាទក្រហមកម្ពុជា (CRC) ក្នុងពេលមានជម្លោះប្រដាប់អាវុធ” ជូនដល់កងកម្លាំងទាំងបីប្រភេទ និងមន្ទីរអង្គភាពជុំវិញខេត្តកោះកុង