លោក សុខ សំអាត អនុប្រធានមន្ទីរ បានដឹកនាំមន្ត្រីជំនាញក្រោមឱវាទចំនួន ០៤រូប ចូលរួមកិច្ចប្រជុំពិនិត្យផ្ទៀងផ្ទាត់លើរបាយការណ៍វិភាគទិន្នន័យចុងក្រោយនៃការអង្កេតកសិកម្មកម្ពុជាឆ្នាំ២០២៤ ដែលរៀបចំឡើងក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ សហការជាមួយវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីមន្ត្រីក្រសួងកសិកម្ម ក្រសួងផែនការ និងមន្ទីរផែនការខេត្ត សរុបចំនួន ១២នាក់ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមញ់ និងនេសាទខេត្តកោះកុង។
ថ្ងៃព្រហស្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥
ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមញ់ និងនេសាទខេត្តកោះកុង









