/ / /

រដ្ឋបាលឃុំថ្មដូនពៅ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៣៦ អាណត្តិទី៥ ឆ្នាំទី៣ របស់ក្រុមប្រឹក្សាឃុំថ្មដូនពៅ

វេលាម៉ោង ០៨:០០ នាទីព្រឹក រដ្ឋបាលឃុំថ្មដូនពៅ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៣៦ អាណត្តិទី៥ ឆ្នាំទី៣ របស់ក្រុមប្រឹក្សាឃុំថ្មដូនពៅ ក្រោមអធិបតីភាពលោក សៀង ថន ប្រធានក្រុមប្រឹក្សាឃុំ និងជាប្រធានអង្គប្រជុំ មានអ្នកអញ្ជើញចូលរួមដូចជា លោក លោកស្រី សមាជិកក្រុមប្រឹក្សាឃុំ ក្រុមប្រឹក្សាស្រុក ស្មៀនឃុំ លោកមេប៉ុស្ដិ៍នគរបាល រដ្ឋបាលឃុំ លោកនាយកសាលា អនុវិទ្យាល័យថ្មដូនពៅលោកនាយកសាលា បឋមសិក្សាថ្មដូនពៅ លោកនាយក សាលាបឋមសិក្សាភូមិកោះ បុគ្គលិកប៉ុស្ដិ៍សុខភាពឃុំថ្មដូនពៅ លោកមេភូមិ អនុភូមិ ទាំងពីភូមិនៃឃុំថ្មដូនពៅ និងមន្ត្រីកិច្ចសន្យា របស់រដ្ឋបាលឃុំ សរុបចំនួន ១៧នាក់ ស្រី ០៣នាក់ នៅសាលាឃុំថ្មដូនពៅ ។

 • អង្គប្រជុំបានអនុម័តលើរបៀបវារៈ សម្រាប់កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាឃុំ លើកទី៣៦ មានដូច ខាងក្រោម៖

 ១. ពិនិត្យ និងអនុម័ត សេចក្តីព្រាងកំណត់ហេតុអង្គប្រជុំលើកទី៣៥ របស់ក្រុមប្រឹក្សាឃុំ អានដោយ លោកស្រី មៀច ប៉ីញ សមាជិកក្រុមប្រឹក្សាឃុំ ។

 ២. ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងរបាយការណ៍ស្តីពី ការអនុវត្តការងាររបស់រដ្ឋបាលឃុំ ថ្មដូនពៅ ប្រចាំខែឧសភាឆ្នាំ២០២៥ អានដោយ លោក ជៃ ឌឿ ជំនួយការរដ្ឋបាលឃុំ

 ៣. ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងរបៀបវារៈកិច្ចប្រជុំសាមញ្ញលើកទី៣៧ របស់ក្រុមប្រឹក្សាឃុំ ដឹកនាំពិភាក្សាដោយ លោកសៀង ថន ប្រធានក្រុមប្រឹក្សាឃុំ

 ៤. បញ្ហាផ្សេងៗ

ថ្ងៃចន្ទ ៧កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ព.ស ២៥៦៩ ត្រូវនិងថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ 

June,02,2025         

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    25/09/2026

    រដ្ឋបាលឃុំទួលគគីរ បានបើកកិច្ចប្រជុំគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ សម្រាប់ខែកញ្ញា ឆ្នាំ២០២៦ និងកិច្ចប្រជុំសាមញ្ញលើកទី៥២ ឆ្នាំទី៥ អាណត្តិទី៥ របស់ក្រុមប្រឹក្សាឃុំទួលគគីរ

  • ហេង គីមឆន/
    25/09/2026

    លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង អញ្ជើញជាគណៈធិបតី ក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែកញ្ញា និង ៩ខែ ឆ្នាំ២០២៦ និងផ្សព្វផ្សាយទិសដៅការងារអនុវត្តបន្តរបស់ស្នងការនគរបាលខេត្តកោះកុង

  • ហេង គីមឆន/
    25/09/2026

    ថ្នាក់ដឹកនាំ ក្រុមកីឡាខេត្តកោះកុង សូមថ្លែងអំណរគុណ ចំពោះឯកឧត្តម ឡូន សិង្ហផាន់ សមាជិកក្រុមប្រឹក្សាខេត្តកោះកុង ដែលបានឧបត្ថម្ភថវិកា ចំនួន ១០០ ០០០រៀល សម្រាប់ចូលរួមប្រកួតពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី២០ ឆ្នាំ២០២៦

  • ហេង គីមឆន/
    25/09/2026

    ថ្នាក់ដឹកនាំ ក្រុមកីឡាខេត្តកោះកុង សូមថ្លែងអំណរគុណ ចំពោះលោក អាន សុវណ្ណ ដែលបានឧបត្ថម្ភថវិកា ចំនួន ១០០ដុល្លារសម្រាប់ចូលរួមប្រកួតពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី២០ ឆ្នាំ២០២៦

  • រដ្ឋបាលស្រុកបូទុមសាគរ/
    25/09/2026

    លោក ខេង សំខាន់ អភិបាលរង នៃគណ:អភិបាលស្រុកបូទុមសាគរ បានដឹកនាំកិច្ចប្រជុំពិភាក្សាពិនិត្យលើសេចក្តីព្រាងរបាយការណ៍លេខាធិការដ្ឋាន នៃគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកប្រចាំខែកញ្ញា ឆ្នាំ២០២៦

  • រដ្ឋបាលស្រុកបូទុមសាគរ/
    25/09/2026

    លោក តុង យ៉ាវ អភិបាលរង នៃគណៈអភិបាលស្រុកបូទុមសាគរ បានដឹកនាំក្រុមការងារស្រុកបូទុមសាគរ សហការជាមួយមន្ត្រីនៃមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង មន្ត្រីនៃមន្ទីទេសចរណ៍ខេត្តកោះកុង អញ្ជើញចូលរួមអមដំណើឯកឧត្តម ម៉ៅ ក្រឹង អគ្គលេខាធិការរង គ.អ.ឆ.ក និងជាប្រធានក្រមការងារចុះវាយតម្លៃព្រែកកម្សាន្តស្អាត(ព្រែកអណ្តូងទឹក)ស្ថិតក្នុងភូមិអណ្តូង ទឹកឃុំអណ្តូងទឹក /ព្រែកទឹកខ្មៅ ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង