/ / /

រដ្ឋបាលសង្កាត់ស្ទឹងវែង បានបើកកិច្ចប្រជុំសាមញ្ញលើកទី៣៥ អាណត្តិទី៥ របស់ក្រុមប្រឹក្សាសង្កាត់ ដឹកនាំដោយលោក កាយ ក្រុង ប្រធានក្រុមប្រឹក្សាសង្កាត់ នៅសាលាសង្កាត់ស្ទឹងវែង

រដ្ឋបាលសង្កាត់ស្ទឹងវែង បានបើកកិច្ចប្រជុំសាមញ្ញលើកទី៣៥ អាណត្តិទី៥ របស់ក្រុមប្រឹក្សាសង្កាត់ ដឹកនាំដោយលោក កាយ ក្រុង ប្រធានក្រុមប្រឹក្សាសង្កាត់ និងមានសមាសភាពចូលរួមដោយសមាជិកក្រុមប្រឹក្សាទាំង៤រូប សមាជិកក្រុមប្រឹក្សាក្រុង១រូប ស្មៀន ជំនួយការរដ្ឋបាលសង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ ទាំង២ នាយប៉ុស្តិ៍នគរបាល ប្រជាពលរដ្ឋ នៃរដ្ឋបាលសង្កាត់ស្ទឹងវែង។

ដែល មានរបៀបវារៈដូចខាងក្រោម ៖

១- ពិនិត្យកូរ៉ុមសម្រាប់កិច្ចប្រជុំ  និងពិនិត្យ អនុម័តលើរបៀបវារៈនៃកិច្ចប្រជុំ

២- ពិនិត្យ និងអនុម័ត លើសេចក្តីព្រាង កំណត់ហេតុប្រជុំសាមញ្ញលើកទី៣៤ អាណត្តិទី៥ របស់ក្រុមប្រឹក្សាសង្កាត់

៣- ពិនិត្យ និងអនុម័ត របាយការណ៍ការងាររដ្ឋបាលសង្កាត់ប្រចាំខែមេសា ឆ្នាំ២០២៥

៤- ពិនិត្យ និងអនុម័ត លើរបាយការណ៍ការងារ អាហារូបត្ថម្ភទាំងពីរភូមិ  

៥-ផ្សេងៗ

នៅសាលាសង្កាត់ស្ទឹងវែង

វេលាម៉ោង២:៣០នាទីរសៀល

ថ្ងៃពុធ ៤កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ April 30, 2025

#ប្រភពមកពីរដ្ឋបាលសង្កាត់ស្ទឹងវែង#

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    27/05/2026

    លោកស្រី ស្រី ពិនសោភា អភិបាលរងស្រុកមណ្ឌលសីមា អញ្ជើញជាអធិបតី និងលោក ឃួន គឹមសុង មន្ត្រីការិ.ក.ធ.បស្រុក បានចូលរួមសិក្ខា សាលា ស្តីពីការវាយតម្លៃនៃការគ្រប់គ្រងដែនជម្រកសត្វព្រៃពាមក្រសោប និងតំបន់រ៉ាមសារកោះកាពិដោយឧបករណ៍ METT

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    27/05/2026

    កិច្ចប្រជុំសាមញ្ញលើកទី២៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា

  • ហេង គីមឆន/
    27/05/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងពិធីសម្ពោធរោងចក្រផលិតកែច្នៃជ័រកៅស៊ូរបស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) ឯ.ក ស្ថិតនៅឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំប្រទេសកម្ពុជា

  • ហេង គីមឆន/
    27/05/2026

    ឯកឧត្តម ឡាយ ស៊ា អគ្គលេខាធិការរង ក្រសួងការពារជាតិ និងលោកជំទាវ បរិច្ចាគថវិកាចំនួន ១,០០០ ដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    27/05/2026

    M.r Cao Manh Duc នាយកប្រតិបត្តិ ក្រុមហ៊ុន Viettel (Cambodia) Pte.Ltd បរិច្ចាគថវិកាចំនួន ២០,០០០ ដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    27/05/2026

    ផែនទីគោលដៅទេសចរណ៍ក្នុងខេត្តកោះកុង Koh Kong Tourism Sites Map