រដ្ឋបាលឃុំជ្រោយប្រស់,ថ្ងៃពុធ ៤កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ នៅវេលាម៉ោង ៨:០០នាទីព្រឹក លោក ប៉ែត សុជាតិ ជំទប់ទី១ ឃុំជ្រោយប្រស់ បានដឹកនាំ លោក លី វណ្ណនី ស្មៀនឃុំ និងលោក សូ សុខឡេង ជំនួយការហិរញ្ញវត្ថុ អញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើ «សេចក្តីព្រាងច្បាប ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ (ថ្មី)» តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ (ZOOM) ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជូ គឹមឡេង រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការសម្របសម្រួលដោយលោក សែម សំអាង នាយករដ្ឋបាលសាលាស្រុកកោះកុង នៅសាលប្រជុំសាលាស្រុកកោះកុង ។





