ថ្ងៃពុធ ៤កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ នៅវេលាម៉ោង ៨:០០នាទីព្រឹក លោកស្រី លិ ឡាំង មេឃុំកោះកាពិ បានដឹកនាំលោក អុឹង គី ជំទប់ទី១ឃុំ លោក ផែង គីម ស្មៀនឃុំ លោក លឹម ឧត្តម ជំនួយការហិរញ្ញវត្ថុឃុំ ចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើ «សេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ (ថ្មី)» តាមរយះប្រព័ន្ធវីដេអូពីចម្ងាយ (ZOOM) ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ជូ គឹមឡេង រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការសម្របសម្រួលដោយលោក សែម សំអាង នាយករដ្ឋបាលសាលាស្រុកកោះកុង នៅសាលប្រជុំសាលាស្រុកកោះកុង ។











