លោក ទុំ នី អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង បានអញ្ជេីញចូលរួមជាអធិបតីក្នុង ពិធីអបអរសាទរការប្រកាសស្រុកបូទុមសាគរ ជាស្រុកអស់មីន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម លី ធុច ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេសអាជ្ញាធរមីនកម្ពុជា ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌា និងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ស្ថិតនៅបរិវេណសាលាស្រុកបូទុមសាគរ ខេត្តកោះកុង។
ថ្ងៃអង្គារ ៣កើត ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥






