លោក ប៊ុត បឿន ប្រធានការិយាល័យផែនការ និងគាំទ្រឃុំស្រុកថ្មបាំង សហការជាមួយលោក វ៉ាន់ ជន បានចុះពិនិត្យទីតាំងទឹកហូរច្រោះកាត់ផ្លូវមួយកន្លែងស្ថិតក្នុងភូមិគគីជ្រុំ ឃុំឬស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង មូលហេតុ ដោយមានក្រុមហ៊ុនទទួលសាងសង់ផ្លូវគ្រោះក្រហមគម្រោងរបស់ឃុំឬស្សីជ្រុំ បានយកទីតាំងនេះសម្រាប់យកអាចម៍ដី ហើយបានកាយលុបប្រឡាយទឹកសងខាងផ្លូវ បណ្ដាលឱ្យទឹកហូរកាត់ផ្លូវធ្វើឱ្យផ្លូវខូចដូចនេះ។ លោកបានទំនាក់ទំនងទៅខាងក្រុមហ៊ុនរួចរាល់ហើយ ក្រុមហ៊ុន និងយកគ្រឿងចក្រមកកាយប្រឡាយនិងចាក់បំពេញដីដែលដាច់តាមផ្លូវឡើងវិញ។
ថ្ងៃចន្ទ ២កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥




