នៅថ្ងៃអាទិត្យ ១កើត ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ១០:១០ នាទីព្រឹក រដ្ឋបាលឃុំថ្មដូនពៅ ដឹកនាំដោយលោក សៀង ថន មេឃុំថ្មដូនពៅ បានសហការជាមួយឧត្តមសេនីយ៍ទោវេជ្ជបណ្ឌិត លី សុខី ប្រធានប្រតិបត្តិក្រុមវេជ្ជសាស្ត្រសម្ដេចតេជោ បើកកិច្ចប្រជុំ និងចុះពិនិត្យទីតាំង ស្ថិតនៅភូមិព្រែកស្វាយ ឃុំថ្មដូនពៅ ដើម្បីព្យាបាលមនុស្សធម៌ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិការស្ថានីយ៍វិទ្យុ និងទូរទស្សន៍បាយ័ន និងជាប្រធានក្រុមវេជ្ជសាស្ត្រសម្ដេចតេជោ ។
ថ្ងៃចន្ទ ២កើត ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥





