លោក ហេង រតនា នាយករដ្ឋបាលស្រុក តំណាងលោកស្រី ទួត ហាទីម៉ា អភិបាល នៃគណៈអភិបាលស្រុកថ្មបាំង បានអញ្ជើញចូលរួមប្រជុំ និងចុះពិនិត្យទីតាំង ដើម្បីព្យាបាលមនុស្សធម៌ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិការស្ថានីយ៍វិទ្យុ និងទូរទស្សន៍បាយ័ន និងជាប្រធានក្រុមវេជ្ជសាស្ត្រសម្ដេចតេជោ ដែលដឹកនាំដោយ ឧត្តមសេនីយ៍ទោ វេជ្ជបណ្ឌិត លី សុខី ប្រធានប្រតិបត្តិក្រុមវេជ្ជសាស្ត្រសម្ដេចតេជោ នៅភូមិព្រែកស្វាយ ឃុំថ្មដូនពៅ ស្រុកថ្មបាំង។
ថ្ងៃអាទិត្យ ១កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥




