ក្រុមប្រឹក្សាឃុំតាតៃក្រោម បានបើកកិច្ចប្រជុំសាមញ្ញលើកទី៣៤ អាណត្តិទី៥ របស់ក្រុមប្រឹក្សាឃុំតាតៃក្រោម ដើម្បីអនុម័តលើរបៀបវារៈសំខាន់ៗ មួយចំនួន ដោះស្រាយបញ្ហាប្រឈម និងលើកទិសដៅខែបន្ដ ក្រោមអធិបតីភាព លោក អ៊ូ ឆេនឆៃវិសាន្ដ ប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំតាតៃក្រោម សមាសភាពចូលរួមមាន លោក លោកស្រីសមាជិកក្រុមប្រឹក្សាឃុំ លោក ធិន សម្បត្តិ សមាជិកក្រុមប្រឹក្សាស្រុកកោះកុង លោក នួន នឿន នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលតាតៃ លោកស្រីមេភូមិអន្លង់វ៉ាក់ លោកនាយកសាលាបឋមសិក្សា និងអនុវិទ្យាល័យតាតៃ សមាជិកគណៈកម្មការសហគមន៍ ស្មៀនឃុំ ជំនួយការឃុំ ក្រុមទ្រទ្រង់សុខភាពភូមិ រួមជាមួយប្រជាពលរដ្ឋ សរុបចំនួន ១៧នាក់ ស្រី ០៥នាក់ នៅសាលាឃុំតាតៃក្រោម។
ឃុំតាតៃក្រោម,ថ្ងៃសុក្រ ១៣រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥

















