រដ្ឋបាលឃុំជ្រោយប្រស់,ថ្ងៃសុក្រ ១៣រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ នៅវេលាម៉ោង ៧:៣០នាទីព្រឹក រដ្ឋបាលឃុំជ្រោយប្រស់ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៣៤ អាណត្តិទី៥ របស់ក្រុមប្រឹក្សាឃុំ ដើម្បីអនុម័តលើរបៀបវារៈសំខាន់ៗ ដើម្បីដោះស្រាយបញ្ហាប្រឈម និងដាក់ទិសដៅបន្ដ ក្រោមអធិបតីភាព លោក ពុំ ធឿន ប្រធានក្រុមប្រឹក្សាឃុំជ្រោយប្រស់ និងជាប្រធានអង្គប្រជុំ សមាសភាពចូលរួមមាន លោក លោកស្រី សមាជិកក្រុមប្រឹក្សាឃុំ នាយរងប៉ុស្ដិ៍នគរបាលរដ្ឋបាល ប្រធានប៉ុស្ដិ៍សុខភាពជ្រោយប្រស់ លោកនាយកសាលាទាំងពីរ ប្រធានសហគមន៍នេសាទ មេភូមិទាំងពីរ ស្មៀនឃុំ ជំនួយការឃុំ ព្រមទាំងក្រុមទ្រទ្រង់សុខភាពភូមិ សរុបចំនួន ១៧នាក់ ស្រី ៣នាក់ នៅសាលាឃុំជ្រោយប្រស់ ។








