/ / /

ឯកឧត្តម លី សារ៉េត អនុប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកោះកុង សមាជិក សមាជិកាគណៈកម្មាធិការសាខា នាយក បានអញ្ជើញដឹកនាំ ក្រុមប្រតិបត្តសាខា យុវជន កក្រក ចូលរួម គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមព្រឹទ្ធាចារ្យ រួន សិង្ហផាន់ អតីតប្រធានកាកបាទក្រហមខេត្តកោះកុង នៅវត្តព្រែកស្វាយ ស្ថិតក្នុងសង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

ឯកឧត្តម លី សារ៉េត អនុប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកោះកុង សមាជិក សមាជិកាគណៈកម្មាធិការសាខា នាយក បានអញ្ជើញដឹកនាំ ក្រុមប្រតិបត្តសាខា យុវជន កក្រក ចូលរួម គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមព្រឹទ្ធាចារ្យ រួន សិង្ហផាន់ អតីតប្រធានកាកបាទក្រហមខេត្តកោះកុង នៅវត្តព្រែកស្វាយ ស្ថិតក្នុងសង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

នៅក្នុងឱកាសដ៏សែនក្រៀមក្រំនេះផងដែរ ឯកឧត្តម លី សារ៉េត អនុប្រធានគណៈកម្មាធិការសាខា ព្រមទាំង សមាជិក សមាជិកា គណៈកម្មាធិការសាខា ពិតជាមានេសចក្តីរន្ធត់ សោកសង្រេង ឥតឧបមា ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះមរណៈភាព របស់ឯកឧត្តមព្រឹទ្ធាចារ្យ រួន សិង្ហផាន់ អតីតប្រធានកាកបាទក្រហមខេត្តកោះកុង និងសូមពាំនាំនូវសារសូមចូលរួមរំលែកមរណៈទុក្ខរបស់លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជាមួយ សមាជិកជាក្រុមគ្រួសារនៃសព ដែលបានបាត់បង់ ឪពុក ជីតា ជាទីស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ និងជាម្លប់ដ៏ត្រជាក់ សម្រាប់ក្រុមគ្រួសារ នាពេលកន្លងមក ។

ឯកឧត្តម និងសការីទាំងអស់ ក៏សូមបួងសួងគុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តសិទ្ធទាំងអស់ក្នុងលោក សូមប្រោសព្រំដួងវិញ្ញាណក្ខន្ធរបស់ឯកឧត្តមព្រឹទ្ធាចារ្យ បានទៅកាន់សុគតិភពនៃឋានបរិនិព្វាន ជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លៀតឡើយ។

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកបូទុមសាគរ/
    26/05/2026

    លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុក បបានអបានអញ្ជើញចូលរួមអបអរសាទរខួបលើក ១៦៣​ ទិវា​ពិភពលោក​កាកបាទ​ក្រហម​ និង​អឌ្ឍចន្ចក្រហម​ ៨​ ឧសភា​ ២០២៦​ ក្រោមមូលបទ(បន្តរួមកម្លាំងគ្នា​ ដើម្បីមនុស្សធម៍​ )

  • មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ/
    26/05/2026

    លោក មិន សោភា អនុប្រធានការិយាល័យរដ្ឋបាល-បុគ្គលិក និងលោក អុិន ណែត មន្រ្ដីខណ្ឌរដ្ឋបាលជលផលកោះកុង បានចូលរួមសម្របសម្រួលការចុះទស្សនកិច្ចបេសកកម្ម ADB Project Review Mission នៃគម្រោងជលផលសមុទ្រនិងតំបន់ឆ្នេរប្រកបដោយចីរភាព (SCMF) នៅសហគមន៍នេសាទព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្ដកោះកុង

  • មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ/
    26/05/2026

    លោក ហ៊ិន ឡា នាយរងខណ្ឌរដ្ឋបាលជលផលកោះកុង និងលោក ផៃ សាវិន នាយសង្កាត់រដ្ឋបាលជលផលស្មាច់មានជ័យ ចូលរួមកិច្ចប្រជុំស្តីពីការបង្កើតទីតាំងប្រមូលទិញ លក់ផល ផលិតផលជលផល និងការបំពេញពាក្យស្នើសុំប្រកបអាជីវកម្មឱ្យយស្របតាមច្បាប់ស្តីពីជលផល

  • ហេង គីមឆន/
    26/05/2026

    ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីអបអរខួបលើកទី១៦៣ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ “បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌”

  • រដ្ឋបាលស្រុកស្រែអំបិល/
    26/05/2026

    រដ្ឋបាលឃុំដងពែង ចូលរួមធ្វើអនាម័យតាមដងផ្លូវជាតិលេខ៤៨

  • ហេង គីមឆន/
    26/05/2026

    M.r Li Tao ក្រុមហ៊ុន Union Development Group Co.,Ltd បរិច្ចាគថវិកាចំនួន ២០,០០០ ដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦