ស្រុកកោះកុង ៖ ថ្ងៃព្រហស្បតិ៍ ១២រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ លោក លីម ភឿន អភិបាលរង នៃគណៈអភិបាលស្រុកកោះកុង ដឹកនាំលោក មិត សៅ ប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ ចូលរួមសិក្ខាសាលាផ្សព្វផ្សាយ ច្បាប់ស្តីពីសវនកម្ម និងស្តង់ដារសវនកម្មសាធារណៈ នៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព ឯកឧត្ត្តមបណ្ឌិត អ៊ុក សាវុធ អគ្គសវនកររង នៃអាជ្ញាធរសវនកម្មជាតិ និងលោក ឈិត រតនៈ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង នៅសាលមហោស្រពខេត្តកោះកុង





