រដ្ឋបាលឃុំជ្រោយប្រស់,ថ្ងៃព្រហស្បតិ៍ ១២រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ នៅវេលាម៉ោង ៨:៣០នាទីព្រឹក លោក ពុំ ធឿន មេឃុំជ្រោយប្រស់ និងជាប្រធាន គ.ក.ន.ក ឃុំ បានដឹកនាំសមាជិក គ.ក.ន.ក ឃុំចុះសួរសុខទុក្ខស្រ្តីក្រីក្រទើពសម្រាលកូនឈ្មោះ អ៊ាប វ៉ាន់នី ភេទស្រី អាយុ ៣៨ឆ្នាំ រស់នៅភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង និងបានឧត្ថម្ភថវិការបស់ គ.ក.ន.ក ឃុំចំនួន ២០០,០០០រៀល សារ៉ុងចំនួន ០២ និងបានណែនាំដល់លោកស្រីអំពីការថែទាំសុខភាពក្រោយសម្រាល និងការបំបៅដោះកូនដោយទឹកដោះម្តាយផងដែ ។






