វេលាម៉ោង ០៨:០០ នាទីព្រឹក ក្រុមប្រឹក្សាឃុំត្រពាំងរូង បានរៀបចំបើកកិច្ចប្រជុំសាមញ្ញលើកទី៣៥ ប្រចាំខែមេសា របស់ក្រុមប្រឹក្សាឃុំត្រពាំងរូង អាណត្តិទី៥ នៃស្រុកកោះកុង ខេត្តកោះកុង ក្រោមអធិបតីភាពលោក ខឹម ភុនសុវណ្ណ ជំទប់ទី១ និងជាប្រធានស្ដីទីនៃអង្គប្រជុំ ដែលមានការចូលរួមពីលោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុកកោះកុង លោក លោកស្រីសមាជិកក្រុមប្រឹក្សាឃុំ ស្មៀន ជំនួយការហិរញ្ញវត្ថុ ជំនួយការរដ្ឋបាល លោកមេភូមិទាំង៤ នៃឃុំត្រពាំងរូង លោកគ្រូ អ្នកគ្រូនាយកសាលា កម្លាំងប៉ុស្តិ៍នគបាលរដ្ឋបាលឃុំ និងក្រុមការងារអង្គការYCC សរុបចំនួន ១៨នាក់ ស្រី ៨នាក់ នៅសាលាឃុំត្រពាំងរូង។
រដ្ឋបាលឃុំត្រពាំងរូង,ថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥
April 23, 2025





