លោក ប៊ុត បឿន ប្រធានការិយាល័យផែនការ និងគាំទ្រឃុំ បានចូលរួមកិច្ចប្រជុំប្រចាំខែរបស់ក្រុមប្រឹក្សាឃុំតាទៃលើ ក្រោមអធិបតីភាពលោក សំ ថន មេឃុំតាទៃលើ ដែលមានសមាសភាពចូលរួមពី ក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ និងជំនួយការភូមិ ប៉ុស្តិ៍រដ្ឋបាលឃុំ ជំនួយការហិរញ្ញវត្ថុ និងជំនួយការរដ្ឋបាលឃុំ និងមន្ត្រីកសិកម្មប្រចាំឃុំ ដែលប្រព្រឹត្តទៅនៅសាលាឃុំតាទៃលើ ស្រុកថ្មបាំង ខេត្តកោះកុង។
ថ្ងៃចន្ទ ៩រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥






