នាយរងផ្នែករដ្ឋបាលជលផលបូទុមសាគរ ០១រូប សហការជាមួយនគរបាលប៉ុស្តិ៍ដងពែង ០១រូប និងសហគមន៍នេសាទព្រះអង្គកែវ ០៣ រូប ចេញល្បាត តាមប្រព័ន្ធព្រែកស្រែអំបិល ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ដោយបានដកហូត និងបំផ្លាញចោល លូស្បៃមុងចំនួន ០៥មាត់ ប្រវែង ៧៥ ម៉ែត្រ និង លបកន្ទុយកណ្តុរចំនួន ៤៥ មាត់ ប្រវែង ៣៦០ម៉ែត្រ ស្មើនឹង ០១ករណី នៅភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។