លោក មាស គង់ សមាជិកក្រុមប្រឹក្សាស្រុក បានដឹកនាំមន្ត្រីសាលាស្រុកថ្មបាំង ក្រុមប្រឹក្សាឃុំតាទៃលើ អញ្ជើញចូលរួមកម្មវិធី “ការរួមគ្នាដើម្បីអភិវឌ្ឍន៍មនុស្សសិលា” ក្រោមប្រធានបទ “ការអប់រំសីលធម៌ ចរិយាធម៌ សុជីវធម៌ គុណធម៌ បរិស្ថាន និងសុខភាព” ដែលធ្វើព្រះសង្ឃកថាដោយព្រះភិក្ខុធម្មគន្ធថាវរញ្ញាណោបណ្ឌិត យុទ្ធ ភូថង នៅវត្តឯកមន្រ្ដីសិរីមង្គល (ហៅវត្តចំការចេក) ស្ថិតនៅភូមិត្រពាំងខ្នារ ឃុំតាទៃលើ ស្រុកថ្មបាំង ខេត្តកោះកុង។
ថ្ងៃព្រហស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥





