លោក ឈឺន ភស្ដារ អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង បានដឹកនាំមន្ត្រីសាលាស្រុកថ្មបាំង មេឃុំប្រឡាយ និងក្រុមប្រឹក្សាឃុំ អញ្ជើញចូលរួមកម្មវិធី “ការរួមគ្នាដើម្បីអភិវឌ្ឍន៍មនុស្សសិលា” ក្រោមប្រធានបទ “ការអប់រំសីលធម៌ ចរិយាធម៌ សុជីវធម៌ គុណធម៌ បរិស្ថាន និងសុខភាព” ដែលធ្វើព្រះសង្ឃកថាដោយព្រះភិក្ខុធម្មគន្ធថាវរញ្ញាណោបណ្ឌិត យុទ្ធ ភូថង នៅវត្តអង្គជុំមន្រ្ដី (ហៅវត្តចំណារ) ស្ថិតនៅភូមិចំណារ ឃុំប្រឡាយ ស្រុកថ្មបាំង ខេត្តកោះកុង។
ថ្ងៃពុធ ១៣រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥









