ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ នៅសាលប្រជុំរដ្ឋបាលស្រុកគិរីសាគរ បានបេីកកិច្ចប្រជុំសាមញ្ញលេីកទី១៣ ឆ្នាំទី១ អាណត្តិទី៣របស់ក្រុមប្រឹក្សាស្រុក ក្រោមអធិបតីភាពលោកស្រី សុខ វណ្ណដេត ប្រធានក្រុមប្រឹក្សាស្រុក និងជាប្រធានអង្គប្រជុំ ឯកឧត្តម លី សារ៉េត និង ឯកឧត្តម ដួង សាវឿន សមាជិកក្រុមប្រឹក្សាខេត្ត បានអញ្ជេីញជាកិត្កិតយសក្នុងកិច្ចប្រជុំសាមញ្ញ ហេីយមានការអញ្ជេីញចូលរួមពី លោកអភិបាល អភិបាលរងស្រុក លោកនាយក នាយករងរដ្ឋបាល មេបញ្ជាការង កងកម្លាំងប្រដាប់អាវុធទាំងបី លោក លោកស្រី ប្រធាន អនុប្រធាន ការិយាល័យជំនាញអង្គភាពជុំវិញស្រុក លោកមេឃុំ ស្មៀនឃុំ និងមន្ត្រីសាលាស្រុក សរុបសមាសភាពចូលរួម ៤០រូប ស្រី ០៦រូប ។
របៀបវារ:រួមមាន÷
១.ពិភាក្សា និងអនុម័តលេីសេចក្តីព្រាង កំណត់ហេតុកិច្ចប្រជុំសាមញ្ញលេីកទី១២ ឆ្នាំទី១ អាណត្តិទី៣របស់ក្រុមប្រឹក្សាស្រុក
២.ពិភាក្សា និងអនុម័តលេីសេចក្តីព្រាង របាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ២០២០
៣.ពិភាក្សា និងអនុម័តលេីសេចក្តីព្រាងដីកាស្តីពីការកំណត់ប្រតិទិនសម្រាប់កិច្ចប្រជុំរយ:ពេល ១២ខែ
៤.ពិភាក្សា និងអនុម័តលេីការរៀបចំវេទិកា ពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋ
៥.ពិភាក្សាលេីបញ្ហាប្រឈម និងផ្តល់ដំណោះស្រាយ
៦.សេចក្តីផ្សេងៗ