រសៀលថ្ងៃសុក្រ ១១ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ លោក ជា ស៊ីវត្រា បានចូលរួមកិច្ចប្រជុំត្រីមាសទី៣ ឆ្នាំ២០២៤ របស់ក្រុមការងារបច្ចេកទេសចម្រុះវិស័យអប់រំថ្នាក់ក្រោមជាតិ សម្រាប់ខេត្តកោះកុង ក្រោមអធិបតី លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានកិត្តិយសក្រុមការងារបច្ចេកទេសចម្រុះវិស័យអប់រំខេត្ត និងលោក លោកស្រី សមាជិក ក្រុមការងារមន្ទីរអង្គភាព ពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ សរុប២៩នាក់ ស្រី ៧នាក់ កិច្ចប្រជុំនេះមានគោលបំណងៈ (១)លើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចពិគ្រោះយោបល់ក្នុងការគាំទ្រវិស័យអប់រំ (២)សម្របសម្រួល និងកៀរគរហិរញ្ញប្បទានសហប្រតិបត្តិការក្នុងការគាំទ្រដល់វិស័យអប់រំ (៣)រួមគ្នាដោះស្រាយរាល់បញ្ហាប្រឈម និងសំណូមពរ លើវិស័យអប់រំ (៤)រួមគ្នាអភិវឌ្ឍសាលារៀនឱ្យក្លាយជាសាលារៀនជាប់ស្តង់ដាគំរូ និងសាលារៀនផ្តល់សេវា សាធារណៈគំរូ (៥)តាមដាន និងវាយតម្លៃលើការគាំទ្រ និងលើកទិសដៅបន្ត។ ជាលទ្ធផល បញ្ហាប្រឈម និងសំណូមពរនានា ចំនួន១១បញ្ហាត្រូវបានលើក និងដាក់ជូនពិភាក្សា នឹងត្រូវបានដោះស្រាយ និងគាំទ្រពីអង្គភាពពាក់ព័ន្ធចំនួន០៩ នៅសេសសល់ លើកសំណើជូនថ្នាក់ដឹកនាំដោះស្រាយបន្ត
ការចូលរួមរបស់អ្នកពាក់ព័ន្ធ វិស័យអប់រំ ក្នុងខេត្ត កាន់តែមានវឌ្ឍនភាព ទាំងគុណភាពនៃការសិក្សា ទាំងហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរ សាលារៀន នឹងទទួលបានការលើកកម្ពស់សុវត្ថិភាពចំណីអាហារ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ការការពារ សិស្សានុសិស្ស ការបង្ការគ្រោះ មហន្តរាយនានា ។