លោក ជួន សំអាត អភិបាលស្ដីទី បានដឹកនាំលោក ឆឹង ថន ប្រធានការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន ក្រុមការងារឃុំភ្ញីមាស មាន លោកមេឃុំ សមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ មេភូមិ តានី មេភូមិកៀនក្រឡាញ់ នាយប៉ុស្តិ៍រដ្ឋបាលឃុំ និងម្ចាស់ក្រុមហ៊ុនម៉ៅការ សួន ស៊ីលី ចុះត្រួតពិនិត្យលូជ្រុងភ្លោះ ០១ កន្លែង ដែលមានទទឹងផ្លូវ១០ម៉ែត្រ បណ្ដោយផ្លូវ ៣ម៉ែត្រ និងកម្ពស់៣ម៉ែត្រ សាងសង់រួចរាល់ ស្ថិតនៅភូមិ កៀនក្រឡាញ់ ឃុំភ្ញីមាស ស្រុកគិរីសាគរ ខេត្តកោះកុង។
ថ្ងៃសុក្រ ១១ កើត ខែភទ្របទ ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤
September 13, 2024