មន្ទីរកិច្ចការនារីខេត្តកោះកុង បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោកស្រី សុខ សុធាវី ប្រធានមន្ទីរកិច្ចការនារីខេត្តកោះកុង និងមានការចូលរួមពីសំណាក់ លោកស្រីអនុប្រធានមន្ទីរ លោកស្រី-លោក ប្រធានការិយាល័យ-អនុប្រធានការិយាល័យ, និងមន្ត្រីជាប់កិច្ចសន្យា សរុបចំនួន១៩រូប (ស្រី១៦រូប) នៅសាលប្រជុំមន្ទីរកិច្ចការនារីខេត្តកោះកុង។ថ្ងៃពុធ ១០ រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤