តាតៃក្រោម,ថ្ងៃចន្ទ ៨រោច ខែមិគសិរ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ ក្រុមប្រឹក្សាឃុំតាតៃក្រោម បានបើកកិច្ចប្រជុំសាមញ្ញលើកទី៣០ អាណត្តិទី៥ ក្រោមអធិបតីភាពរបស់ លោក អ៊ូ ឆេនឆៃវិសាន្ដ ប្រធានក្រុមប្រឹក្សាឃុំ ដើម្បីអនុម័ត លើរបៀបវារៈ សំខាន់ៗមួយចំនួន ដោះស្រាយបញ្ហាប្រឈម ដាក់ទិសដៅខែបន្ទាប់ សមាសភាពចូលរួម លោក លោកស្រី សមាជិកក្រុមប្រឹក្សាឃុំ នាយរងប៉ុស្តិ៍នគរបាល អនុភូមិទាំ២ ប៉ុស្តិ៍សុខភាពតាតៃ ស្មៀនឃុំ ជំនួយការឃុំ រួមជាមួយប្រជាពលរដ្ឋសរុបចំនួន ១៦នាក់ ស្រី ០៤នាក់ នៅសាលាឃុំតាតៃក្រោម។