រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អុឹង គី ជំទប់ទី១ឃុំ និងជាមេឃុំស្តីទីឃុំកោះកាពិ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៣១ ឆ្នាំទី៣ អាណត្តិទី៥ ឆ្នាំ២០២៤ របស់រដ្ឋបាលឃុំកោះកាពិ ។

លោក អុឹង គី ជំទប់ទី១ឃុំ និងជាមេឃុំស្តីទីឃុំកោះកាពិ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៣១ ឆ្នាំទី៣ អាណត្តិទី៥ ឆ្នាំ២០២៤ របស់រដ្ឋបាលឃុំកោះកាពិ ។

+  សមាសភាពចូលរួមមាន ៖

-  សមាជិកក្រុមប្រឹក្សាឃុំ

-  ស្មៀនឃុំ ជំនួយការឃុំ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ នាយរងប៉ុស្តិ៍នគរបាលការពារព្រំដែនជើងទឹកចំនុចឡាំដាំ មេភូមិ១  មេភូមិ២ មេភូមិកោះស្រឡៅ តំណាងប៉ុស្តិ៍សុខភាពឃុំកោះកាពិ នាយកសាលាទាំង៣ នៃឃុំកោះកាពិ  គណៈកម្មការសហគមន៍ការពារតំបន់ធម្មជាតិទាំង២ភូមិ សរុបចំនួន ១៨នាក់ នៅសាលាឃុំកោះកាពិ។  

+  មានរបៀបវារៈដូចខាងក្រោម៖

  ១. បើកកិច្ចប្រជុំ

  ២. ពិនិត្យកូរ៉ុម និងអនុម័តរបៀបវារៈនៃកិច្ចប្រជុំ។

  ៣- ពិនិត្យ និងអនុម័តសេចក្តីព្រាងលើកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៣០ អាណត្តិទី៥ របស់ក្រុមប្រឹក្សាឃុំកោះកាពិ

  ៤- ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំខែធ្នូ ឆ្នាំ២០២៤ របស់រដ្ឋបាលឃុំកោះកាពិ

  ៥- ឆ្លងរបាយការណ៍ប្រចាំខែធ្នូ របស់គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំកោះកាពិ

  ៦- បញ្ហាផ្សេងៗ

  ៧- បិទអង្គប្រជុំ ។

អត្ថបទ : លឹម ឧត្តម

ថ្ងៃចន្ទ ៨រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនិងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤

អត្ថបទទាក់ទង