រដ្ឋបាលឃុំជ្រោយប្រស់,ព្រឹកចន្ទ ៨រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងប៉ុស្តិ៍នគរបាលឃុំជ្រោយប្រស់ បានចុះល្បាតសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះ និងបានផ្សព្វផ្សាយតាមខ្នងផ្ទះមានដូចជា ៖ ច្បាប់ស្តីពី ផល់ប៉ះពាល់នៃគ្រឿងញៀន- ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក -ច្បាប់ស្ដីពីកាគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រប់រំសេវ-ច្បាប់ស្តីពីអំពើហឹង្សាក្នុងគ្រួសារ លើស្ត្រី និងកុមារ ទាក់ទងនឹងយែនឌ័រ ការផ្សព្វផ្សាយនេះធ្វើបានចំនួន ០១លើក ស្មើនឹង ០៥ខ្នងផ្ទះ មនុស្សរួម ១៩នាក់ ,ស្រី ០៩នាក់ កម្លាំងប៉ុសិ៍្តបានប្រមូលផ្តុំកម្លាំងនៅប៉ុស្តិ៍ ដើម្បីត្រៀមអនុវត្តន៍ តួនាទី ភារកិច្ចការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងមានផែនការទប់ស្កាត់បានទាន់ពេលវេលា និងបានចូលរួមកិច្ចប្រជុំសាមញ្ញលើកទី៣០ ប្រចាំខែធ្នូ របស់ក្រុមប្រឹក្សាឃុំជ្រោយប្រស់ អាណត្តិទី៥ ឆ្នាំ២០២៤ នៅសាលាឃុំជ្រោប្រស់ ។