រដ្ឋបាលឃុំជ្រោយប្រស់,ព្រឹកថ្ងៃសៅរ៍ ៦រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ នាវេលាម៉ោង ០៨:៣០នាទី លោក ពុំ ធឿន មេឃុំជ្រោយប្រស់ បានដឹកនាំ ស្មៀនឃុំ មេភូមិជ្រោយប្រស់ និងអនុភូមិ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស តទុយោទឹក ពីកំពង់ទឹកឡើងទៅសាលារៀន ជូនសិស្សានុសិស្ស សម្រាប់ប្រើប្រាស់ និងវត្តឧត្តមសិរិទ្ធីនាវីគីរីសាគរ (ហៅវត្តអាវអាឡាតាន់) មានប្រវែង ២៥០ម៉ែត្រ ស្ថិតនៅចំណុចអាវឡាតាន់ ភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង ។