លោក សុប ប៉ាស្សារី អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ និងលោកស្រី ងួន វល័ក្ខ ប្រធានការិយាល័យអភិវឌ្ឍន៍ក្រុង ព្រមទាំងលោក លោកស្រីចៅសង្កាត់ទាំងបី បានអញ្ជើញចូលរួមវេទិកាពិគ្រោះយោបល់រវាងរដ្ឋបាលខេត្ត ជាមួយអង្គការសង្គមស៊ីវិល ដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចខេត្ត ស្ថិតក្រោមអធិបតីភាព លោក ហាក់ លេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង។
នៅសាលមហោស្រពខេត្តកោះកុង
វេលាម៉ោង ៨:៣០នាទីព្រឹក ថ្ងៃសុក្រ ៥រោច ខែមិគសិរ ឆ្នាំរោង ឆស័កព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#