រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី ស៊ិន ចរិយា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមសិក្ខាស្ដីពី ការត្រួតពិនិត្យលទ្ធផល នៃកាអនុវត្តគម្រោងអាហារូបត្ថម្ភនៅកម្ពុជាប្រចាំ ឆ្នាំ២០២៤

លោកស្រី ស៊ិន ចរិយា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមសិក្ខាស្ដីពី ការត្រួតពិនិត្យលទ្ធផល នៃកាអនុវត្តគម្រោងអាហារូបត្ថម្ភនៅកម្ពុជាប្រចាំ ឆ្នាំ២០២៤ នៅទីរួមខេត្តបាត់ដំបង ស្ថិតក្រោមអធិបតីភាព
១/ឯកឧត្តម នី គីមសាន
អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ
២/លោក ខោ យុទ្ធលី អនុប្រធានអង្គភាព វិភាគនិងអភិវឌ្ឍន៍គោលនយោបាយគម្រោងអាហារូបត្ថមប្រចាំកម្ពុជា
៣/ លោក ជៀប សំអាត ទីប្រឹក្សាគ្រប់គ្រង់គម្រោងអាហារូបត្ថមនៅកម្ពុជា
កិច្ចប្រជុំនេះមានគោលបំណងចំនួន២
១/ត្រួតពិនិត្យវឌ្ឍនភាពសំខាន់ៗចែករំលែកមេរៀនបទពិសោធន៍ និងបញ្ហាប្រឈមនៃការអនុវត្តគម្រោងអាហារូបត្ថម្ភនៅកម្ពុជាទាំង០២ដំណាក់កាល ក្នុងឆ្នាំ២០២៤
២/ប្រមូលមតិយោបល់និងធាតុចូលពីអ្នកអនុវត្តន៍សំខាន់ៗពាក់ព័ន្ធនៃរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីបំពេញចំណុចខ្វះខាតនានា ក្នុងសេចក្តីណែនាំប្រចាំឆ្នាំ២០២៥ និងផ្សព្វផ្សាយពីផែនការសកម្មភាពនិងផែនការថវិការបស់គម្រោងអាហារូបត្ថម្ភប្រចាំកម្ពុជា។
ថ្ងៃព្រហស្បតិ៍ ៤រោច ខែមិគសិរ ឆ្នាំរោង ឆស័កពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង