ដោយទទួលបានអនុញ្ញាតពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត លោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានដឹកនាំក្រុមកីឡាករ កីឡាការិនី ដែលបានបញ្ចប់ការប្រកួតកីឡាជាតិលើកទី៤ ឆ្នាំ២០២៤ ដោយបានទទួលមេដាយមាស មេដាយប្រាក់ និងមេដាយសំរិទ្ធ សរុបចំនួន១៥គ្រឿង ចូលជួបសំណេះសំណាលនិងសម្តែងការគួរសម នៅសាលប្រជុំសាលាខេត្តកោះកុង។ ក្នុងឱកាសនេះដែរលោកជំទាវក៏បានផ្តល់ជាថវិកាលើកទឹកចិត្តដល់ក្រុមកីឡាករ និងកីឡាការិនីផងដែរ។
ថ្ងៃសុក្រ ៥ រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤
អត្ថបទដោយ៖ ឡុច ភារុន