រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង បានអនុញ្ញាតឱ្យក្រុមហ៊ុន CAMIS SOLUTION បើកកិច្ចប្រជុំផ្សព្វផ្សាយការប្រើប្រាស់ប្រព័ន្ធCAMEMIS (ខេមមីស) នៅសាលប្រជុំនៃមន្ទីរអប់រំ

មន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង បានអនុញ្ញាតឱ្យក្រុមហ៊ុន CAMIS SOLUTION បើកកិច្ចប្រជុំផ្សព្វផ្សាយការប្រើប្រាស់ប្រព័ន្ធCAMEMIS (ខេមមីស) ដល់សាលារៀនទាំងអស់ ទាំងវិស័យរដ្ឋ និង​ឯកជន នៅក្នុងក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា ក្រោមអធិបតីភាពលោក សុខ វីន ប្រធានការិយាល័យ បឋមសិក្សា តំណាងលោកប្រធានមន្ទីរអប់រំ និងលោក យន់ បុណ្ណារា តំណាងក្រុមហ៊ុន ខេមមីស សូលូសិន ក្នុងគោលបំណងចែករំលែកពីសារប្រយោជន៍ នៃការប្រើប្រាស់ប្រព័ន្ធ CAMEMIS ពីព្រោះប្រព័ន្ធនេះមានអត្ថប្រយោជន៍សំខាន់ចំពោះលោកនាយក-នាយិកា លោកគ្រូ-អ្នកគ្រូ អាណាព្យាបាលសិស្ស ដើម្បីធ្វើការតាមដានការសិក្សារបស់សិស្សានុសិស្ស តាមដាននូវវត្តមាន និងការដាក់ពិន្ទុផ្សេងៗ និងមុខងារជាច្រើន ចូលទៅក្នុងប្រព័ន្ធមួយនេះ។ សូមគូសបញ្ជាក់ផងដែរថា ប្រព័ន្ធនេះក៍មានការទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា រដ្ឋបាលខេត្តកោះកុង ផងដែរ។

ថ្ងៃសុក្រ ៥ រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤

អត្ថបទដោយ៖ ឡុច ភារុន

អត្ថបទទាក់ទង