រដ្ឋបាលឃុំជ្រោយប្រស់,ព្រឹកថ្ងៃព្រហស្បត្តិ៍ ៤រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ នាវេលាម៉ោង ០៨:០០ នាទីព្រឹក គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការនារី និងកុមារ ឃុំជ្រោយប្រស់ (គ.ក.ន.ក) បានរៀបចំកិច្ចប្រជុំប្រចាំខែធ្នូ ដើម្បីបូកសរុបលទ្ធផលការងារ និងលើកទិសដៅការងារបន្តនៅខែមករា ឆ្នាំ២០២៥ ក្រោមការដឹកនាំដោយលោក យិន កេង អនុប្រធានគណ:កម្មាធិកា គ.ក.ន.ក ឃុំជ្រោយប្រស់ និងមានការចូលរួមពីលោកស្រី ជៀន ពិសី ប្រធានគណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារស្រុកកោះកុង និងលោកស្រី សាយ អេឡាវណ្ណ អនុប្រធានគណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារស្រុកកោះកុង និង លោក លោកស្រី សមាជិក គ.ក.ន.ក ឃុំជ្រោយប្រស់ សរុបចំនួន ១៥រូប ស្រី ៤រូប នៅសាលាឃុំជ្រោយប្រស់ ។