លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម សិក្ខាសាលា ស្តីពីការពិនិត្យវឌ្ឍនភាពប្រចាំឆ្នាំ២០២៤ របស់គម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២។
សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង៖ ១.ពិនិត្យឡើងវិញនូវវឌ្ឍនភាព នៃការអនុវត្តគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាលដំណាក់កាលទី២ប្រចាំឆ្នាំ២០២៤ និងការប្រើប្រាស់សេវាមូលនិធិសមធម៌សុខាភិបាល ២.កំណត់បញ្ហាប្រឈម នៃការអនុវត្តគម្រោង និងការប្រើប្រាស់សេវាមូលនិធិសមធម៌សុខាភិបាល ៣.ពិភាក្សាអំពីបញ្ហាប្រឈម នៃការអនុវត្តគម្រោង និងការប្រើប្រាស់សេវាមូលនិធិសមធម៌សុខាភិបាលក្នុងឆ្នាំ២០២៤ និង៤.រៀបចំអន្តរាគមន៍នានា និងលើកទិសដៅសម្រាប់ឆ្នាំ២០២៥។
នៅខេត្តសៀមរាប
ថ្ងៃព្រហស្បតិ៍ ៤រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤