រដ្ឋបាលឃុំជ្រោយប្រស់,រសៀលថ្ងៃពុធ ៣រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ លោក ប៉ែត សុជាតិ ជំទប់ទី១ និងលោកស្រី ណៃ ស្រីអូន សមាជិកក្រុមប្រឹក្សាឃុំ និងជាអ្នកទទួលបន្ទុក គ.ក.ន.ក ឃុំ បានចុះសួរសុខទុក្ខលោក យឹម ដាំ ភេទប្រុស អាយុ ៦៤ឆ្នាំ មានជំងឺប្រចាំកាយ ដែលជាប្រជាពលរដ្ឋរស់នៅក្នុងភូមិថ្មី ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង និងបានផ្តល់ជូនថវិការបស់ គ.ក.ន.ក ឃុំចំនួន ២០ម៉ឺនរៀល និងទឹកត្រជៀកកាំ ១ប្រអប់ ។