លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក និងលោក ខេង សំខាន់ អភិបាលស្តីទី បានដឹកនាំមន្រ្តីនៃរដ្ឋបាលស្រុកបូទុមសាគរ ដើម្បីចូលរួមកិច្ចពិធីក្រុងពលីក្នុងពិធីបុណ្យសម្ពោធឆ្លងក្លោងទ្វារនិងបញ្ចុះបឋមសិលាកសាងកុដិថ្មីនៅវត្តគិរីបូទុមហៅវត្តតាអុក ស្ថិតនៅភូមិប្រទាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។
នៅក្នុងឱកាសនៃពិធីនេះសោត ក៏មានការអញ្ជើញចូលរួមពីអាជ្ញាធរ ភូមិឃុំ និងពុទ្ធបរិស័ទទីជិតឆ្ងាយ ប្រកបដោយសេចក្តីជ្រះថ្លាក្នុងព្រះពុទ្ធសាសនា ។
ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ
ថ្ងៃអង្គារ២រោច ខែ មិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង៣:៣០នាទីរសៀល