ក្រោមការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង ចាត់ក្រុមការងារ ដឹកនាំដោយ លោកវរសេនីយ៍ទោ គឹម សោភ័ណ្ឌណូរ៉ា ស្នងការរង ទទួលដឹកនាំការិយាល័យកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល បន្តចុះត្រួតពិនិត្យ និងពង្រឹងប្រសិទ្ធភាព ប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកបូទុមសាគរ ចំនួន ១ប៉ុស្តិ៍ និងស្រុកស្រែអំបិល ចំនួន ៤ប៉ុស្តិ៍ ក្នុងនោះមាន : ប៉ុស្តិ៍កណ្ដោល ប៉ុស្តិ៍ជីខក្រោម ប៉ុស្តិ៍ជីខលើ ប៉ុស្តិ៍ជ្រោយស្វាយ និងប៉ុស្តិ៍បឹងព្រាវ
ក្រោយត្រួតពិនិត្យរួច ក្រុមការងារការិយាល័យជំនាញ បានបំពេញបន្ថែមចំណុចខ្វះខាតមួយចំនួន ដល់នគរបាលប៉ុស្តិ៍រដ្ឋបាល ដើម្បីអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនឲ្យមានប្រសិទ្ធភាពខ្ពស់៕
ថ្ងៃអង្គារ ២រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤