តាមការចាត់តាំងពីរដ្ឋបាលស្រុក លោក ទេពទ្រឹម ឈុំ តំណាង លោកស្រី សាត សុវណ្ណរ៉េត ប្រធានការិយាល័យសង្គមកិច្ចនិងសុខុមាលភាពសង្គម បានចូលរួមកិច្ចប្រជុំ ស្តីពីការរៀបចំបុណ្យឆ្លងក្លោងទ្វារនិងបញ្ចុះបឋមសិលាកសាងកុដិថ្មីនៅវត្តគិរីបូទុម(តាអុក) ជាមួយព្រះគ្រូចៅអធិការ និងអាចារ្យគណ:កម្មការវត្តគិរីបូទុម ហៅវត្តតាអុក ដោយកំណត់យកនូវរបៀបវារ:សំខាន់ៗចំនួន២ គឺ÷១.ការងាររៀបចំសម្ពោធឆ្លងក្លោងទ្វារ២.ការងាររៀបចំពិធីបញ្ចុះបឋមសិលាកសាងកុដិថ្មថ្មី មានទំហំ១៤មx១៨មដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៧-១៨ខែធ្នូឆ្នាំ២០២៤ខាងមុខនេះ។ក្នុងកិច្ចប្រជុំនេះសោត ក៏មានការនិមន្តចូលរួមពីព្រះគ្រូចៅអធិការវត្តពោធិរង្សីហៅវត្តកណ្តោល ព្រះគ្រូចៅអធិការវត្តចន្ទមុនីរាមហៅវត្តអណ្តូងទឹក និងមានការអញ្ជើញចូលរួមពី លោក យិន យួត ទំទប់ទី១នៃរដ្ឋបាលឃុំអណ្តូងទឹក និងលោក មេភូមិគ្រប់ភូមិចំណុះជើងវត្តតាអុកផងដែរ។
ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ
====================
ថ្ងៃអង្គារ ១០ កើត ខែមិគសិរ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី១០ខែធ្នូ ឆ្នាំ២០២៤December 10, 2024វេលាម៉ោង2:3០នាទីរសៀល