រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ហួ ងី អនុប្រធានមន្ទីរផែនការខេត្តកោះកុង តំណាងឱ្យលោកប្រធានមន្ទីរ អញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយ “របាយការណ៍លទ្ធផលបឋម អង្កេតចន្លោះជំរឿនប្រជាជននៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៤” នៅទីស្ដីការក្រសួងផែនការ

លោក ហួ ងី អនុប្រធានមន្ទីរផែនការខេត្តកោះកុង តំណាងឱ្យលោកប្រធានមន្ទីរ អញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយ "របាយការណ៍លទ្ធផលបឋម អង្កេតចន្លោះជំរឿនប្រជាជននៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៤" ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងផែនការ សមាជិកក្រុមប្រឹក្សាស្ថិតិ សមាជិកគណៈកម្មាធិការសម្របសម្រួលស្ថិតិ មន្ត្រីបច្ចេកទេសតាមក្រសួងស្ថាប័ន សមាជិកអនុក្រុមការងារទិន្នន័យសម្រាប់ការអភិវឌ្ឍ (D4D) និងដៃគូអភិវឌ្ឍ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃទីស្ដីការក្រសួងផែនការ មន្ទីរផែនការរាជធានី ខេត្ត នៅទីស្តីការក្រសួងផែនការ ។ សិក្ខាសាលនេះមានគោលបំណងសំខាន់ៗចំនួន២ គឺដើម្បី៖ (ទី១) ផ្សព្វផ្សាយរបាយការណ៍លទ្ធផលបឋម នៃអង្កេតចន្លោះជំរឿនប្រជាជននៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៤ ដែលបានអនុម័ត ដោយគណៈកម្មាធិការសម្របសម្រួលស្ថិតិជាតិ និង (ទី២) ជាធាតុចូលមួយយ៉ាងសំខាន់សម្រាប់វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការបន្តរៀបចំនូវរបាយការណ៍លទ្ធផលចុងក្រោយជាផ្លូវការដែលមានគុណភាព គុណប្រយោជន៍ និងអាចជឿទុកចិត្តបានសម្រាប់ក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាល ក៏ដូចជាអ្នកប្រើប្រាស់ទិន្នន័យ គ្រឹះស្ថានសិក្សាស្រាវជ្រាវ និងសាធារណជន ទាំងនៅក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិប្រើប្រាស់សម្រាប់រៀបចំកម្មវិធី និងគោលនយោបាយប្រកបដោយប្រសិទ្ធភាព និងចំគោលដៅ ។

ថ្ងៃអង្គារ ១០កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤

អត្ថបទទាក់ទង