លោក ទូច វុទ្ធី ប្រធានមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តកោះកុង អមដោយប្រធានការិយាល័យមួយរូប ចូលរួមសហការជាមួយលោកប្រធានការិយាល័យសេដ្ឋកិច្ចអភិវឌ្ឍន៍ស្រុក និងអាជ្ញាធរមូលដ្ឋានមេភូមិ និងជំទប់ទី១ ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង ព្រមទាំងម្ចាស់ដីបានចុះត្រួតពិនិត្យទីតាំងដីជួល វាស់ស្ទង់សេវាក្នុងបរិវេណដី ស្នេីសូមសាងសង់តម្លេីងស្ថានីយ៍បង្គោលអង់តែងទូរសព្ទចល័ត របស់ក្រុមហ៊ុន ថេឡេម៉ូបាយ (ខេមបូឌា) ខបភើរេសិន(ធីស៊ីស៊ី) ស្ថិតនៅភូមិព្រែកស្មាច់ ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង។
ថ្ងៃអង្គារ ១០កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤