លោកវរសេនីយ៍ទោ ដូង វណ្ណា អធិការនគរបាលស្រុកស្រែអំបិល អមដោយលោកអធិការរងទទួលការងារកិច្ចការប៉ុស្តិ៍ លោកនាយ នាយរងផ្នែកកិច្ចការប៉ុស្តិ៍ ចុះត្រួតពិនិត្យការងារសំខាន់ៗមួយចំនួន និងគាំទ្រដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន០៣គឺ:
-ប៉ុស្តិ៍នគរបាលរដ្ឋបាលដងពែង
-ប៉ុស្តិ៍នគរបាល រដ្ឋបាលជីខលើ
-និងប៉ុស្តិ៍នគរបាលរដ្ឋបាលជីខក្រោម
ក្នុងនោះលោកអធិការក៏បានធ្វើការកោតសរសើរដល់កម្លាំងប៉ុស្តិ៍រដ្ឋបាលទាំងបី ដែលបានខិតខំបំពេញការងារទទួលបានលទ្ធផលល្អប្រសើរក្នុង ឆ្នាំ២០២៤នេះ ក្នុងនោះដែរលោកអធិការក៏បានធ្វើការដោះស្រាយនូវបញ្ហាប្រឈមនានាតាមបណ្តាប៉ុស្តិ៍ និងបានដោះស្រាយនូវសំណូមពរមួយចំនួនជូនប៉ុស្តិ៍ផងដែរ។
ដើម្បីឱ្យកងកម្លាំងអនុវត្តការងារឨ្យបានកាន់តែល្អប្រសើរថែមទៀតលោកអធិការបានផ្តល់នូវគន្លឹះសំខាន់ៗមួយចំនួនគឺ៖
១-កងកម្លាំងត្រូវមានសាមគ្គីភាពផ្ទៃក្នុង ក្នុងអង្គភាពឲ្យបានល្អ
២-ត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវបទវិន័យរបស់នគរបាលជាតិកម្ពុជាលេខ ៨៧៣ ប្រ.ក
៣-អអនុវត្តឱ្យបានម៉ឹងម៉ាត់នូវសេចក្តីណែនាំ លេខ ០១៧ សណន របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ស្ដីពីការប្រេីប្រាស់ឯកសណ្ឋាននគរបាលជាតិលេីបណ្ដាញសង្គមផ្សេងៗ
៤-ត្រូវធ្វើការបែងចែកភារកិច្ចជូនកង កម្លាំង ដើម្បីបំពេញការងារប្រចាំថ្ងៃ ឱ្យបានច្បាស់លាស់ និងមានការទទួលខុសត្រូវ
៥-ត្រូវបង្កើនការចុះផ្សព្វផ្សាយគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ជាប្រចាំ
៦-ត្រូវបង្កើនធ្វើការល្បាតចល័តការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យបានសកម្ម
៧-ត្រូវបង្កើនការយកចិត្តទុកដាក់ផ្តល់សេវា តម្រូវការ ជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ទាន់ចិត្ត ដូចជា ផ្តល់សៀវភៅស្នាក់នៅ ផ្តល់សៀភៅគ្រួសារ បំពេញបែបបទផ្តល់អត្តសញ្ញាណប័ណ្ណ និងសេវាសំខាន់ៗផ្សេងទៀត
៨-ត្រូវបង្កើនការបំផុសប្រជាពលរដ្ឋបានយល់អំពីគ្រោះមន្តរាយបណ្តាលមកពីអគ្គីភ័យ
៩-ត្រូវយកចិត្តទុកដាក់ស្រាវជ្រាវ បង្រ្កាបល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ និងល្បែងស៉ីសងខុសច្បាប់ផ្សេងៗទៀតក្នុងមូលដ្ឋាន៕
ថ្ងៃអង្គារ ១០កើត ខែមិគសិរ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤