សកម្មភាពថតសួតចល័តនៅមណ្ឌលសុខភាពស្ទឹងវែង និងមណ្ឌលសុខភាពនាងកុក ដោយមានការចូលរួមជាមួយអង្គការ អប់ភើរេហ្សិន អាហ្សា មន្ទីរពេទ្យខេត្ត(អានហ្វិល) មន្ត្រីរបេងស្រុកប្រតិបត្តិស្មាច់មានជ័យ មន្ត្រីមណ្ឌលសុខភាព មេភូមិ ឃុំ/សង្កាត់ ក្រុមទ្រទ្រង់សុខភាពភូមិ បានចុះស្រាវជ្រាវរបេងសកម្មដោយម៉ាស៊ីនថតសួតចល័ត ( ACF Mobile Chest X-ray ) ស្ថិតនៅ ក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា ខេត្តកោះកុង នាថ្ងៃទី០៩-១០ ខែធ្នូ ឆ្នាំ២០២៤
ថ្ងៃអង្គារ ១០កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤