លោក លឹម សាវាន់ នាយករដ្ឋបាល សាលាខេត្តកោះកុង បានអញ្ជើញ ប្រគល់ទទួលការងារ ចំនួន២គម្រោង គម្រោងទី១ ការងារជួសជុលក្រាលកៅស៊ូ នៅលើវិថី តាឆែម យាយយិប និងខ្សែទី២ នៅលើផ្លូវសេរីការស្ថិតនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង និងគម្រោងទី២ ការងារសាងសង់អគារច្រកទ្វារព្រំដែនអន្តរជាតិចាំយាម (ជំហានទី១) ស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង សម្រាប់ឆ្នាំ២០២៤។
ថ្ងៃព្រហស្បតិ៍ ៥កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤