លោកវរសេនីយ៍ត្រី ព្រំ ឆើយ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែអំបិល បានបែងចែកកម្លាំងប៉ុស្តិ៍៖
-ផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ទទួលពត៌មាន និងត្រៀមលក្ខណៈជួយសង្គ្រោះ ដល់ ប្រជាពលរដ្ឋ ដែលជួបគ្រោះថ្នាក់ ឬបញ្ហា ផ្សេងៗ ដែលកើតឡើងដោយយថាហេតុ
-ប្រចាំការនៅប៉ុស្ដិ៍រដ្ឋបាល ២៤/២៤ម៉ោង
ចុះល្បាតការពារ សន្តិសុខ តាមតំបន់ងាយរងគ្រោះ
-ចែកអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋតាមខ្នងផ្ទះសម្រាប់យកទៅប្រើប្រាស់។
ថ្ងៃព្រហស្បតិ៍ ៥កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤